เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវចំនួន១ខ្សែ និងស្រះសហគមន៍ ១កន្លែង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

ចែលរំលែក
photo 2024 11 21 17 55 53

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជានាយកគម្រោងពង្រឹងសមត្ថភាព ផលិតភាព ជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក អ៊ួង ប៊ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង ប្រតិភូក្រុមបេសកកម្មរបស់ធនាគារ AIIB លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្រ្តីបច្ចេក ទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោង បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ១ខ្សែ ឆ្ពោះទៅកាន់ឆ្នេរនេសាទ ក្នុងស្រុកស្រែអំបិល និងស្រះសហគមន៍ ១កន្លែង ដែលកំពុងសាងសង់ នៅខេត្តកោះកុង។

 

-ទី១ ខ្សែផ្លូវ KKG-B2-Lot7 (បឹងព្រាវ-ជ្រោយស្វាយ) ជាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST), បេតុងកៅស៊ូ AC និងបេតុង សរសៃដែក មានប្រវែង ១៩ គីឡូម៉ែត្រ និង ៨៣៧ ម៉ែត្រ តភ្ជាប់ពីភូមិ បឹងព្រាវ ឃុំបឹងព្រាវ ទៅដល់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែ អំបិល ខេត្តកោះកុង។ ផ្លូវនេះមានស្ពាន ១កន្លែង, លូប្រអប់ចំនួន ៥កន្លែង និងលូមូលចំនួន ២៣កន្លែង, បានចាប់ផ្តើមសាងសង់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣  បានបញ្ចប់ការសាងសង់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបាន ១០០%។

 

-ទី២ ស្រះទឹកជាប្រភេទស្រះដី មានទំហំ ៥៥m x ៤០m និងមានជម្រៅ ៤m មានជណ្តើរចុះក្នុងស្រះសាងសង់ពីបេតុង ចំនួន១ លូរំដោះទឹក ចំនួន១ អាងចម្រោះទឹក១ និងមានបំពាក់ប្រព័ន្ធម៉ូទ័របូមទឹកស្វ័យប្រវត្តិ ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យមួយសិត។ ស្រះទឹក នេះ ក៏មានរបងការពារសុវត្ថិភាពហុំព័ទ្ធជុំវិញផងដែរ។ ស្រះសហគមន៍នេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ និងគ្រោង បញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាន វិសាល រួមជាមួយក្រុមការងារ បានជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន លោកតា លោក យាយ អ៊ុ ពូ មីង និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងបានផ្តាំផ្ញើដល់ អាជ្ញាធរ មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវចេះ រួមគ្នាជួយថែរក្សាផ្លូវ និងស្រះ ទឹកខាងលើនេះ ប្រើប្រាស់ឱ្យបានគង់វង្ស យូអង្វែង។ ប្រជាពលរដ្ឋក៏បាន សម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងក្នុងសហគមន៍របស់ពួកគាត់ និងបានអបអរសាទរប្រកបដោយ ការដឹង គុណចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍនូវតំបន់ជនបទឲ្យមានភាពរីកចម្រើន។

photo 2024 11 21 17 55 45 photo 2024 11 21 17 55 46 photo 2024 11 21 17 55 48 photo 2024 11 21 17 55 52 photo 2024 11 21 17 55 53 photo 2024 11 21 17 55 55 photo 2024 11 21 17 55 56 photo 2024 11 21 17 56 00 photo 2024 11 21 17 56 03 photo 2024 11 21 17 56 04 photo 2024 11 21 17 56 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522