เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យខ្សែផ្លូវចំនួន ២ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង

ចែលរំលែក
photo 2025 02 16 16 56 58

ខេត្តព្រៃវែង៖ នាថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង និងមន្រ្តីជំនាញ បានដឹកនាំក្រុមការងារបច្ចេកទេសគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ(NRRPCP) បានចុះត្រួតពិនិត្យខ្សែផ្លូវចំនួន ២ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង ដូចខាងក្រោម៖

 

ទី១៖ ខ្សែផ្លូវ PVG-B3-Lot3 (ស្វាយចារ-តាហ៊ុយ) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក, មានប្រវែង ១៧,៧៧៨ គ.ម និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិព្រៃរំចាន់ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ទៅដល់ភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co., LTD, Import Export Transportation and Constructions សាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ វឌ្ឍនភាពជារួមសម្រេចបាន ៧១%។

ទី២៖ ខ្សែផ្លូវ PVG-B4-Lot2 (ទានភ្លើង-ព្រៃទទឹង) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែង ១៨,៧៤ គ.ម និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ទៅដល់ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Royal Mekong Construction & Development Pte., Ltd.សាងសង់ចាប់ពីខែមីនា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ វឌ្ឍនភាពជារួមសម្រេចបាន  ៥៣%។

 

ស្របពេលនៃការចុះត្រួតពិនិត្យ ឯកឧត្តម និងក្រុមការងារ បានណែនាំដល់ក្រុមហ៊ុន ទទួលការទាំង២ ពង្រឹងការអនុវត្តការងារប្រកបដោយដោយប្រសិទ្ធភាព និងសាងសង់ទាន់ពេលវេលាកំណត់ ជាពិសេស យកចិត្តទុកដាក់លើពង្រឹងទាំងគុណភាព និងសោភ័ណ្ឌភាពស្របតាមកិច្ចសន្យា៕

photo 2025 02 16 16 56 32 photo 2025 02 16 16 56 33 photo 2025 02 16 16 56 34 photo 2025 02 16 16 56 35 2 photo 2025 02 16 16 56 35 photo 2025 02 16 16 56 36 2 photo 2025 02 16 16 56 36 photo 2025 02 16 16 56 37 photo 2025 02 16 16 56 38 photo 2025 02 16 16 56 39 photo 2025 02 16 16 56 40 photo 2025 02 16 16 56 42 2 photo 2025 02 16 16 56 42 photo 2025 02 16 16 56 43 photo 2025 02 16 16 56 44 photo 2025 02 16 16 56 45 2 photo 2025 02 16 16 56 45 photo 2025 02 16 16 56 46 photo 2025 02 16 16 56 47 photo 2025 02 16 16 56 49 photo 2025 02 16 16 56 51 photo 2025 02 16 16 56 53 2 photo 2025 02 16 16 56 53 photo 2025 02 16 16 56 58 photo 2025 02 16 16 56 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522