เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល ដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ចែលរំលែក
photo 2025 06 02 16 27 33 2

ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមការងារជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ (ផ្លូវភូមិប្រសាទបី-កន្ទុយជូន-វល្លិ៍យាវ) ដោយក្រាលល្បាយក្រួស ប្រវែងសរុប ១២ ៨០០ម ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយក្រុមការងារមន្ទីរ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាពនេះ ។

 

ទន្ទឹមនឹងនេះ ឯកឧត្តម សាន វិសាល បានណែនាំដល់ ក្រុមការងារមន្ទីរ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2025 06 02 16 27 32 2 photo 2025 06 02 16 27 32 photo 2025 06 02 16 27 33 2 photo 2025 06 02 16 27 33 3 photo 2025 06 02 16 27 33 photo 2025 06 02 16 27 34 photo 2025 06 02 16 27 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522