เว็บหวยออนไลน์

ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពត

ចែលរំលែក
photo 2025 05 09 15 09 44

ខេត្តកំពត ៖ នាថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សេង សរីបុត្រ  អភិបាលរងនៃគណៈអភិបាលខេត្តកំពត នឹងជាប្រធានPWG ខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។

 

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានរៀបចំ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត លោក-លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លោកប្រធានមន្ទីរ និងតំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូជាតិ អន្ដរជាតិ  លោកអភិបាលរងក្រុង-ស្រុកទាំង៩ លោក លោកស្រីមេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ ឬតំណាងឃុំ ចំនួន ១០៤រូប ស្រី ២៦រូប។

 

ការរៀបចំសិក្ខានេះឡើងក្នុងគោលបំគោលបំណង រួមដូចខាងក្រោម៖

–  បង្ហាញអំពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលចុះផ្ទៀងផ្ទាត់ដែលបានរកឃើញជាក់ស្ដែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តកំពត។

–  ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍ របស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ លើលទ្ធផលចុះផ្ទៀងផ្ទាត់ខេត្តកំពតទទួលបាន (ODF) ។

–  ដើម្បីពិភាក្សា ប្រមូលមតិយោបល់ និងធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងស្ថានប័នពាក់ព័ន្ធក្នុងខេត្ត លើលទ្ធផលដែលបានរកឃើញដោយក្រុមការងារបច្ចេកទេសថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ខេត្ត ដោយមានបង្ហាញភស្តុតាងជាក់ស្តែង។

 

ជាលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)៖

១. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យមាន ៩៦.៥៧% និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួម មាន ៣.៤៣%។

២. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីស្ថានភាពអនាម័យតាមស្ថាប័ន កម្រិតឆ្លើយតបតាមបទដ្ឋានអញ្ញត្រកម្ម អនាម័យទាំង៧ តាមគោលការណ៍មានចំនួន ៨១.៩០%

 

មុននឹងបញ្ចប់សិក្ខាសាលានេះ ដោយផ្អែកតាមលទ្ធផលចុះផ្ទៀងផ្ទាត់(ODF) ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត គ្រោងនឹងរៀបចំប្រារព្វពិធីអបអរសាទរខេត្តកំពតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាពេលខាងមុខនេះ៕

photo 2025 05 09 15 09 44 photo 2025 05 09 15 09 49 photo 2025 05 09 15 14 25 photo 2025 05 09 15 14 26 photo 2025 05 09 15 14 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522