เว็บหวยออนไลน์

ឯកឧត្តម យឹម ជុង  អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតលើកម្មវត្ថុ វិធីសាស្ត្រសិក្សា និងលទ្ធផលរំពឹងទុកនៃការសិក្សាលើប្រធានបទ “ការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល”

ចែលរំលែក
photo 2025 01 22 12 45 34

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយកញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតលើកម្មវត្ថុ វិធីសាស្ត្រសិក្សា និងលទ្ធផលរំពឹងទុកនៃការសិក្សាលើប្រធានបទ “ការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល” នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន គ.ស.ស ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សរុប ៦០នាក់ ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បីប្រមូលធាតុចូល ផ្អែកលើភស្តុតាងដើម្បីគាំទ្រដល់ការកំណត់សូចនាករសំខាន់ៗ និងការរៀបចំតាមដាន វាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕

photo 2025 01 22 11 53 18 photo 2025 01 22 12 44 47 photo 2025 01 22 12 45 04 photo 2025 01 22 12 45 34

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522