เว็บหวยออนไลน์

ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប)

ចែលរំលែក
photo 2025 01 24 10 37 33

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប)។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ នៃ គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការ និងមន្រ្តីក្រសួងមុខងារសាធារណៈ ជាច្រើនរូបទៀតសរុបប្រមាណ ៩០ នាក់ ដែលប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ។

photo 2025 01 24 10 37 33 photo 2025 01 24 10 37 34 2 photo 2025 01 24 10 37 34 photo 2025 01 24 10 37 35 photo 2025 01 24 10 37 36 2 photo 2025 01 24 10 37 36

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522