เว็บหวยออนไลน์

ឯកឧត្តម ម៉ា សុវណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន

ចែលរំលែក
photo 2024 12 19 11 51 00

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តទៅនៅក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះដែរក៏ មានការចូលរួមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារ ២៤រូប , ផ្នែកឯកជនចំនួន ១៦ ក្រុម សរុបប្រមាណ ៦០នាក់ ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជាបានលើកឡើង ថាកិច្ចប្រជុំនេះធ្វើឡើង៦ខែម្តងដើម្បីតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការ ។ កិច្ចប្រជុំមានគោលបំណង ៣គឺ ៖ទី១.ពិនិត្យបញ្ហាការប្រឈមរបស់វិស័យឯកជនទាំង ១៦ក្រុម ។

ទី២.ការសំណូមពរដោះស្រាយរបស់វិស័យឯកជននិង ទី៣.ធ្វើរបាយការណ៍ ឆមាសទី១ ឆ្នាំ២០២៤ គោរពរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

 

ឯឧត្តមប្រធានអង្គប្រជុំបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗល្បីៗ មករកស៊ីនៅកម្ពុជាដូចជាក្រុមហ៊ុន ផលិតរថយន្ត Ford  និង បានអនុម័ត ៤១៤ គំរោងដែលមានទឹកប្រាក់ជិត ៧ លានដុល្លា នៅឆ្នាំ២០២៤ ដោយប្រើប្រព័ន្ធ Digital Registration Investment ។ នៅឆ្នាំ២០២៥ ក្រុមហ៊ុន  BYD នឹងតម្លើងរោចចក្រនៅកម្ពុជា ។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តជាដើមមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ តំណាងសភាពាណិជ្ជកម្ម លោកឧកញ៉ា លឹម សុជាតិ ក៏បានសរសើរ និងអបអរសាទរដល់ CDC ដែលមានវឌ្ឍនភាពយ៉ាងច្រើនក្នុងអណត្តិនេះ និងដោះស្រាយ បញ្ហាក៏ដូចជាអនុម័តគំរោងវិនិយោគបានលឿន ( Online Approved with 20 days) ។

បន្ទាប់មកមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយផ្សេងៗ និងពន្លឿនការងារអោយបានឆាប់រហ័សនិងមានប្រសិទ្ធភាព និងបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា ។

photo 2024 12 19 10 39 56 photo 2024 12 19 11 51 00 photo 2024 12 19 11 51 03 photo 2024 12 19 11 51 07 photo 2024 12 19 11 51 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522