เว็บหวยออนไลน์

ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា

ចែលរំលែក
IMG 0686

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា។

 

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីធនាគារវិនិយោគ (EIB) ,ក្រុមហ៊ុន DAI Global និងមានការអញ្ជើញជាគ្រូឧទ្ទេសដោយ លោក Mark Thriscutt និង លោកស្រី Betty Wetering ជាអ្នកបច្ចេកទេស មកពីប្រទេសហូឡង់។

 

វគ្គបណ្តុះបណ្តាលនេះមានសមាសភាពចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងលោក លោកស្រីជាមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តតាកែវ, ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៤៣ នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងបានបញ្ជាក់ថា៖

 

–  វគ្គបណ្ដុះបណ្ដាលនេះ នឹងបង្ហាញអំពីគោលបំណង និងតួនាទីនៃសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្របកដោយសុវត្ថិភាព

–  ស្គាល់ពីការគ្រប់គ្រងរបស់ក្រសួង, មន្ទីរ និងវិស្វករផ្លូវថ្នល់ជាមួយនឹងទិដ្ឋិភាពសំខាន់ៗនៃសុវត្ថិភាពផ្លូវថ្នល់

–  ចែករំលែកចំណេះដឹងជាមូលដ្ឋានដែលបានបញ្ចូលក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព ជាមួយក្រសួង មន្ទីរ និងវិស្វករផ្លូវថ្នល់ក្នុងមុខវិជ្ជាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់

–  ណែនាំពីការអភិវឌ្ឍចុងក្រោយបង្អស់នៃវិធីសាស្ត្រវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់ ដូចមានចែងក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព៕

IMG 0672 IMG 0682 IMG 0683 IMG 0684 IMG 0685 IMG 0686 IMG 0687 IMG 0688 IMG 0689 IMG 0690 IMG 0691

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522