เว็บหวยออนไลน์

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ចែលរំលែក
photo 2024 01 29 20 41 31

ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម​ជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌី ឡាំថា, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ​, ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរង នៃ​គណៈអភិបាលខេត្តសៀមរាប ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សរុបចំនួន ៤២ នាក់ ។

 

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ឯកឧត្តមអភិបាលរងខេត្ត និងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​នាពេលកន្លងមក។

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។

 

ជាលទ្ធផលអង្គប្រជុំបានបេ្តជ្ញាចិត្តខិតខំអនុវត្តកម្មវិធីទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានស្របតាមផែនការដែលបានគ្រោងទុក ជាពិសេស ជំរុញសកម្មភាពដើម្បីលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តក្នុងឆ្នាំ២០២៤ នេះ។

 

កិច្ចប្រជុំខាងលើ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕

photo 2024 01 29 20 40 19photo 2024 01 29 20 40 21photo 2024 01 29 20 40 29photo 2024 01 29 20 41 31

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522