เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈស្តីពីការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ)នៃក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2025 03 27 15 03 39

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាអធិបតីក្នុងវេទិការសាធារណៈស្តីពីការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គនាយកបច្ចេកទេស ឯកឧត្ដម លោកជំទាវ លោកជំទាវអគ្គាធិការ ប្រធាននាយកដ្ឋានជំនាញ លោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីជំនាញ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន១២២រូប​ នៅសណ្ឋាគារសុខា​ រ៉េស៊ីដង់​។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាប្រចាំឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សាធារណជនបានជ្រាប និងផ្តល់យោបល់លេីការអនុវត្តថវិកា ក៏ដូចជាការបង្កេីនការយល់ដឹងក្នុងការលេីកកម្ពស់ការចូលរួមរបស់សាធារណជនទៅលេីតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណេីរការនៃការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

 

ការផ្សព្វផ្សាយថវិកាឆ្នាំ២០២៥នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលជួយឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បានឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយ ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទចំនួន ០៥កម្មវិធី ដែលបានប្រែក្លាយជាកម្មវិធីសម្រាប់យកទៅអនុវត្តក្នុងគោលបំណងពង្រឹងគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

 

សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ គឺក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំឡើងចំនួន២លើក រួចមកហេីយ ។

photo 2025 03 27 14 37 40 photo 2025 03 27 15 03 29 photo 2025 03 27 15 03 30 photo 2025 03 27 15 03 31 photo 2025 03 27 15 03 32 photo 2025 03 27 15 03 33 photo 2025 03 27 15 03 34 photo 2025 03 27 15 03 35 photo 2025 03 27 15 03 36 photo 2025 03 27 15 03 37 photo 2025 03 27 15 03 38 photo 2025 03 27 15 03 39 2 photo 2025 03 27 15 03 39 photo 2025 03 27 15 03 40 photo 2025 03 27 15 03 41 2 photo 2025 03 27 15 03 41 photo 2025 03 27 15 03 42 photo 2025 03 27 15 03 43 photo 2025 03 27 15 03 44 photo 2025 03 27 15 03 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522