เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំកិច្ច ដេីម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ(ERRRP)

ចែលរំលែក
photo 2025 01 30 11 58 12 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយក គម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ (ERRRP) ក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៉ី (AIIB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ   បានដឹកនាំកិច្ច ដេីម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជួសជុលឡេីងវិញបន្ទាន់ផ្លូវជនបទ(ERRRP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តមបណ្ឌិត លឹម អ៉ីវ ប្រធានគ្រប់គ្រងគម្រោង និងលោក លោកស្រី ជាមន្រ្តីអង្គភាពគ្រប់គ្រងគម្រោង សរុបចំនួន ១៧រូប ។

 

ដោយឡែកកិច្ចប្រជុំនេះ ក្រុមការងារគម្រោងបានបញ្ចប់ការជ្រេីសរេីសខ្សែផ្លូវជាមួយធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចំនួន ៦១ខ្សែ មានប្រវែងសរុប ៦៤២,៦៥គ.ម នៅក្នុងខេត្តគោលដៅចំនួន​៦​ខេត្ត ជុំវិញបឹងទន្លេរសាប រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៏សាត់ ខេត្តកំពង់ឆ្នាំង។

 

ជាពិសេសគម្រោងបានស្នេីសុំការពិនិត្យ​ និងផ្តល់យោបល់បន្ថែមលេីផែនការលទ្ធកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២៥ ជាមួយភាគីធនាគារ​ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៉ី​ (AIIB)  ។

photo 2025 01 30 11 58 11 photo 2025 01 30 11 58 12 2 photo 2025 01 30 11 58 12 photo 2025 01 30 11 58 14 photo 2025 01 30 11 58 15 photo 2025 01 30 11 58 16

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522