เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានចូលរួមកិច្ចប្រជុំស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស នៃក្រុមការងារពិសេសចំពោះកិច្ច

ចែលរំលែក
photo 2025 04 03 19 31 47

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារពិសេសចំពោះកិច្ច ដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ក្រោមអធិបតីភាព ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសចំពោះកិច្ច។ កិច្ចប្រជុំនេះមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត អង្គភាពចំណុះឱ្យទីស្តីការគណៈរដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

photo 2025 04 03 19 31 33 photo 2025 04 03 19 31 39 photo 2025 04 03 19 31 47 photo 2025 04 03 19 32 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522