เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 03 03 15 03 49

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលគ្រប់ប្រភេទចំនួន ១២កន្លែង និងលូប្រអប់ចំនួន ៦កន្លែង ស្ថិតនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចដំណាក់ទ្រយឹង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អនុវត្តដោយកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប។

 

ពិធីបើកការដ្ឋាននេះ មានការអញ្ជើញចូលរួមពីលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុប១៤៥នាក់។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនទាំងអស់ដែលមានវត្តមាននៅក្នុងពិធីបើកការដ្ឋាននៅពេលនេះ។

 

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមមេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារកងវិស្វកម្មក្នុងការសាងសង់ផ្លូវ និងលូគ្រប់ប្រភេទ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើដោយសេចក្តីអនុគ្រោះ៕

photo 2025 03 03 15 03 39 2 photo 2025 03 03 15 03 39 photo 2025 03 03 15 03 40 2 photo 2025 03 03 15 03 40 photo 2025 03 03 15 03 41 2 photo 2025 03 03 15 03 41 photo 2025 03 03 15 03 42 2 photo 2025 03 03 15 03 42 3 photo 2025 03 03 15 03 42 photo 2025 03 03 15 03 43 2 photo 2025 03 03 15 03 43 photo 2025 03 03 15 03 44 2 photo 2025 03 03 15 03 44 photo 2025 03 03 15 03 45 photo 2025 03 03 15 03 46 photo 2025 03 03 15 03 47 2 photo 2025 03 03 15 03 47 3 photo 2025 03 03 15 03 47 photo 2025 03 03 15 03 48 2 photo 2025 03 03 15 03 48 photo 2025 03 03 15 03 49 photo 2025 03 03 15 03 50 2 photo 2025 03 03 15 03 50 photo 2025 03 03 15 03 51 photo 2025 03 03 15 03 52 2 photo 2025 03 03 15 03 52 photo 2025 03 03 15 03 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522