เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារចំនួន២គម្រោង ស្ថិតនៅក្នុងខេត្តកណ្តាល

ចែលរំលែក
photo 2025 01 13 20 17 09

ខេត្តកណ្តាល ៖ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងលោកជំទាវ ឯក គន្ធវារី និងឯកឧត្តម លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តកណ្តាល អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃតំណាងនាយកដ្ឋានផ្លូវលំជនបទ, តំណាងគណៈកម្មការ (គ.ត.វ), តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ រួមមានដូចខាងក្រោម ៖

 

-គម្រោងទី១៖ ការងារស្ថាបនាកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុង ចំនួន ១ខ្សែ ប្រវែង ៣ ១០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

-គម្រោងទី២៖ ការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ០០០ម និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម ស្ថិតនៅភូមិកំពង់ឱស ឃុំកំពង់ឱស ស្រុកពញាឮ ខេត្តកណ្តាល។

 

បន្ទាប់ពីកិច្ចត្រួតពិនិត្យនិងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពសម្រេចប្រគល់និងទទួលយកការអនុវត្តគម្រោងទាំងពីរខាងលើនេះ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ាជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ ជាមួយគ្នានេះដែរក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង៕

photo 2025 01 13 15 37 33 photo 2025 01 13 15 37 40 photo 2025 01 13 15 37 45 photo 2025 01 13 20 17 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522