เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានអញ្ជើញចូលរួមកម្មវិធី “ដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី៤” នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

ចែលរំលែក
photo 2024 12 29 08 27 00

ខេត្តសៀមរាប៖   នាព្រឹកថ្ងៃអាទិត្យ ១៤រោចខែមិគសិរ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកម្មវិធី “ដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី៤” នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលរៀបចំដោយអង្គការវេទិកាសន្តិភាពកម្ពុជា និងមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលខេត្តសៀមរាប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។

 

ការរៀបឡើងក្នុងគោលបំណងដើម្បីបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព និងជាសេចក្តីត្រូវការពុំអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដែលបាន កើតចេញពីនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨ ហើយក៏ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ដល់ប្រជាពលរដ្ឋអាចធ្វើការជួបជុំជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ក្រោយរដូវប្រមូលផលក្នុងម្លប់សុខសន្តិភាព និងជាការផ្សព្វផ្សាយ និង អភិរក្សទំនៀមទំលាប់ប្រពៃណីខ្មែរឱ្យបានទូលំទូលាយនិងយូរអង្វែង សម្រាប់យុវជនជំនាន់ក្រោយ។

photo 2024 12 29 08 27 00 photo 2024 12 29 13 27 52

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522