เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈអញ្ជើញដឹកនាំដឹកនាំគណៈកម្មការអន្តរក្រសួងចុះទៅត្រួតពិនិត្យ វាយតម្លៃ ការងារស្តារឡើងវិញ និងជួសជុលផ្លូវចំនួន ០២ខ្សែ នៅខេត្តតាកែវ

ចែលរំលែក
photo 2025 04 09 19 38 24

ខេត្តតាកែវ៖ នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះទៅត្រួតពិនិត្យ វាយតម្លៃ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៤ ៥០០ម ទទឹង ៨ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិដើមដូង ឃុំក្រពុំឈូក ទៅភូមិព្រៃយុថ្កា ស្រុកកោះអណ្តែត និងជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យចំនួន ស្ថិតនៅភូមិច្បាមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការ,តំណាងនាយកដ្ឋានផ្លូវលំជនបទ, គណៈកម្មការ(គ.ត.វ),ក្រុមការងារកងវិស្វកម្ម,តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវផងដែរ។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យវាយតម្លៃ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពសម្រេចប្រគល់-ទទួល១០០%ចំពោះគម្រោងនេះតាមការស្នើសុំរបស់អ្នកទទួលការ។

photo 2025 04 09 11 09 29 photo 2025 04 09 11 09 38 photo 2025 04 09 11 22 06 photo 2025 04 09 15 26 23 photo 2025 04 09 19 37 42 photo 2025 04 09 19 37 58 photo 2025 04 09 19 38 24

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522