เว็บหวยออนไลน์

ឯកឧត្តម ទ្រី មេង អញ្ជើញចូលរួមពិធីសម្ភោធដាក់ដំណើរការ គម្រោង “គំនិតផ្តួចផ្តើមដើម្បីពង្រឹង ការអប់រំ សុខភាព និងអនាម័យដល់កុមារងាយរងគ្រោះនៅកម្ពុជា”

ចែលរំលែក
photo 2025 03 05 19 20 48

រាជធានីភ្នំពេញ៖នាថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥  ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  អមដំណើរដោយលោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន០៤រូប ចូលរួមពិធីសម្ភោធដាក់ដំណើរការ គម្រោង “គំនិតផ្តួចផ្តើមដើម្បីពង្រឹង ការអប់រំ សុខភាព និងអនាម័យដល់កុមារងាយរងគ្រោះនៅកម្ពុជា” នៅសណ្ឋាគារ រ៉ាហ្វ៉លឡឺរ៉ូយាល់ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អង្គការនានា សរុបចំនួនប្រមាណ៣០នាក់។

 

គួរបញ្ជាក់ថា៖ពិធីនេះរៀបចំឡើងក្នុងគោលបំណង បំពេញគម្លាតការផ្តល់សេវាអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារងាយរងគ្រោះនៅខេត្តទាំង៥នៃភូមិភាគឦសាន និងជនជាតិភាគតិច។

photo 2025 03 05 19 20 48 photo 2025 03 05 19 20 49 photo 2025 03 05 19 22 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522