เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និង លើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ

ចែលរំលែក
2 8

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និង លើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រីជាសមាជិក សមាជិកា គ.ត.វ និងក្រុមលេខាធិការដ្ឋាន គ.ត.វ សរុបចំនួន ៤៧ នាក់ ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលេីកឡេីងថា​ គ.ត.វ មានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ ដើម្បីការធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទនានាមានគុណភាព និងការប្រើប្រាស់បានយូរអង្វែង ដែលបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ដថា ដើម្បីធានាដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅតំបន់ជនបទមានគុណភាព ការត្រួតពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យជនបទទាំងអស់ ត្រូវអនុវត្តទៅតាមដំណាក់កាលផ្សេងៗគ្នារួមមាន (១) ផ្លូវល្បាយក្រួស ត្រូវត្រួតពិនិត្យ ៥ដំណាក់កាល (២) ផ្លូវបេតុង ត្រូវត្រួតពិនិត្យ ៨ដំណាក់កាល (៣) ផ្លូវកៅស៊ូពីរជាន់ ត្រូវត្រួតពិនិត្យ ៩ដំណាក់កាល និង (៤) ផ្លូវស្ពានបេតុង ត្រូវត្រួតពិនិត្យ ៦ដំណាក់កាល។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី បានផ្ដាំផ្ញើដល់ក្រុមការងារ គ.ត.វ និង នាយកដ្ឋានផ្លូវលំជនបទ ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីឈានទៅសម្រេចគោលនយោបាយ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ និងត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងគោលបំណងអនុវត្តការងារត្រួតពិនិត្យ និងវាយតម្លៃឱ្យកាន់តែប្រសិទ្ធភាពខ្ពស់៕

1 72 83 74 75 76 77 78 69 410 4

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522