เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យគម្រោងសហប្រតិបត្តិការហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 02 05 16 29 16 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យគម្រោងសហប្រតិបត្តិការហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំក្រុមការងារបច្ចេកទេសទាំងអស់ត្រូវចុះស្រង់ទិន្នន័យសំខាន់ៗឱ្យបានច្បាស់លាស់ របស់ខ្សែផ្លូវដែលស្ថិតក្រោមកិច្ចសហប្រតិបត្ដិការហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ លើខ្សែផ្លូវដែលគ្រោងសាងសង់ កំពុងសាងសង់ និងបានសាងសង់រួច ទៅតាមទម្រង់ត្រួតពិនិត្យ និងទម្រង់របាយការណ៍រួមដែលបានរៀបចំរួច៕

photo 2024 02 05 16 29 14photo 2024 02 05 16 29 15 2photo 2024 02 05 16 29 15 3photo 2024 02 05 16 29 15photo 2024 02 05 16 29 16 2photo 2024 02 05 16 29 16photo 2024 02 05 16 29 17

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522