เว็บหวยออนไลน์

ឯកឧត្តម ជួប សំអាត អញ្ជើញចូលរួមរួមកិច្ច​ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សា​លើសេចក្តី​ព្រាងក្រប​ខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា និងផែនការសកម្មភាព២០២៤-២០៣០

ចែលរំលែក
photo 2024 08 09 18 14 45 3

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តី​ការ​គណៈរដ្ឋមន្រ្តី  ឯកឧត្តម ជួប សំអាត  អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ  បានអញ្ជើញចូលរួមរួមកិច្ច​ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា​លើសេចក្តី​ព្រាងក្រប​ខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០២៤-២០៣០ តាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ និងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីស្ថាប័នអង្គភាពពាក់ព័ន្ធផងដែរ។

photo 2024 08 09 18 14 44 photo 2024 08 09 18 14 45 2 photo 2024 08 09 18 14 45 3 photo 2024 08 09 18 14 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522