เว็บหวยออนไลน์

ឯកឧត្តម ជី ស៊ីថា អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង NRRPCP ចុះត្រួតពិនិត្យការថែទាំក្នុងសុពលភាពផ្លូវ០១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង

ចែលរំលែក
photo 2025 06 11 17 58 27

ខេត្តព្រៃវែង៖ នាថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ជាតិ (PMU) ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ចុះត្រួតពិនិត្យការថែទាំក្នុងសុពលភាពរបស់ខ្សែផ្លូវ(កន្សោមអក-ច្រកស្វាយ) ស្ថិតក្នុងខេត្តព្រៃវែង។

 

សូមបញ្ជាក់ថា ខ្សែផ្លូវ(កន្សោមអក -ច្រកស្វាយ) តភ្ជាប់ពីភូមិកន្សោមអក ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ដល់ភូមិចាន់រ៉ា(ខ) ក្នុងឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រវែង ៨,០៦៤ គីឡូម៉ែត្រ តាមផែនការការសាងសង់ផ្លូវនេះមានរយៈពេល ១២ខែ ដោយបើកការដ្ឋានសាងសង់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន BORE KHMER CONSTRUCTION DEVELOPMENT Co., LTD។ ផ្លូវនេះមានការធានាសុពលភាព រយៈពេល ១២ខែ (ដោយគិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥)។

 

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឲ្យក្រុមហ៊ុនទទួលការ ក្រុមទីប្រឹក្សាបច្ចេកទេស មន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) ជួយជម្រុញក្រុមហ៊ុនឱ្យពន្លឿនការកែសម្រួលចំនុចខ្វះខាតដែលនៅសេសសល់ឲ្យបានត្រឹមត្រូវតាមប្លង់បច្ចេកទេស និងរួចរាល់ទាន់ពេលវេលាតាមកិច្ចសន្យា៕

photo 2025 06 11 17 58 21 photo 2025 06 11 17 58 22 2 photo 2025 06 11 17 58 22 photo 2025 06 11 17 58 25 photo 2025 06 11 17 58 26 2 photo 2025 06 11 17 58 26 photo 2025 06 11 17 58 27 photo 2025 06 11 17 58 28 photo 2025 06 11 17 58 29 photo 2025 06 11 17 58 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522