เว็บหวยออนไลน์

ឯកឧត្តម ជី ស៊ីថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃ ដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន១០ខ្សែ  និងសំណង់សិល្បការ្យ នៅក្នុងខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2024 11 12 21 37 00

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ប្រភេទផ្លូវក្រាលកៅស៊ូ DBST សរុបប្រវែង ១៦១ ០៦០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំព្រះធាតុ ឃុំពង្រ ឃុំមហាលាភ ឃុំជីគរ ឃុំមួងរៀវ ឃុំរកាពរប្រាំ ឃុំទួលស្នួល ឃុំឈូក ឃុំកោងកាង ឃុំកក់ ឃុំសេដា ឃុំត្រពាំងព្រីង ឃុំរំចេក ឃុំកំពាន់ ឃុំមេមង ឃុំដារ ឃុំគគីរ ឃុំចាន់មូល ឃុំជាំ ឃុំទ្រៀក និងឃុំរូង ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក ស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ការងារដំណាក់កាលទី២ខាងលើ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជី ស៊ីថា និងក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវខាងលើនេះ ព្រមទាំងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង៕

photo 2024 11 12 19 29 32 photo 2024 11 12 19 29 43 photo 2024 11 12 21 36 58 photo 2024 11 12 21 36 59 photo 2024 11 12 21 37 00 photo 2024 11 12 21 37 01 photo 2024 11 12 21 37 05 photo 2024 11 12 21 37 06 photo 2024 11 12 21 37 07 photo 2024 11 12 21 37 09 photo 2024 11 12 21 37 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522