ឯកឧត្តម ជី ស៊ីថា ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ នៅខេត្តសៀមរាប និងកំពង់ចាម
- ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:៤៤ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តកំពង់ចាម-សៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំមន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូនៅមូលដ្ឋានជាក់ស្ដែងនៅភូមិកណ្តោល ឃុំស្វាយចេក ស្រុកអង្គរធំ និងភូមិត្រពាំងធំ ឃុំរើស ស្រុកពួក ខេត្តសៀមរាប
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តចុះផ្ទៀងផ្ទាត់សក្ដានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ
នៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
