เว็บหวยออนไลน์

ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម លឹម  អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវ

ចែលរំលែក
photo 2023 09 22 16 13 57

ខេត្តក្រចេះ៖ នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣   ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម លឹម  អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវ ចំនួន២ខ្សែរួមមាន​៖

 

១.ចុះពិនិត្យ ផ្លូវជនបទ១ខ្សែលិចដោយទឹកជំនន់ទន្លេមេគង្គ ដែលបានលិច ១.៤០គម លើផ្លូវប្រវែងសរុប ៧.២០គម ស្ថិតក្នុងភូមិម្រើម ឃុំដារ ស្រុកចិត្របុរី  ខេត្តក្រចេះ ផ្លូវនេះ នឹងត្រូវកែលម្អទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST   បានស្ថិតនៅក្នុងគម្រោង Road Connectivity Improvement Project (RCIP)

 

២.បន្ទាប់មកចុះពិនិត្យ  ការជួសជុលបន្ទាន់ផ្លូវភូមិបារ៉ាយ ភូមិគ្រួត ឃុំកំពង់ចាម ស្រុកសំបូរ ប្រវែង២.៩០គម ដែលហូរច្រោះដាច់តួផ្លូវ និងកម្រាលក្រួសក្រហមដោយ ជំនន់ទឹកភ្លៀង។ កំណាត់នៃផ្លូវនេះជាផ្នែក នៃកំណាត់ផ្លូវពី ស្រុកព្រែកប្រសព្វ ទៅព្រំប្រទល់ខេត្តស្ទឹងត្រែង។

photo 2023 09 22 16 13 52 2photo 2023 09 22 16 13 52photo 2023 09 22 16 13 54photo 2023 09 22 16 13 56photo 2023 09 22 16 13 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522