เว็บหวยออนไลน์

ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យផ្លូវជនបទ ចំនួនពីរកំណាត់ មានប្រវែងសរុប ៣៧,៦០០ម៉ែត្រ ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង

ចែលរំលែក
photo 2023 09 23 09 20 27

ខេត្តស្ទឹងត្រែង : នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម  អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ទីប្រឹក្សាក្រសួង  និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញទៅពិនិត្យផ្លូវជនបទ ចំនួនពីរកំណាត់ មានប្រវែងសរុប ៣៧,៦០០ម៉ែត្រ ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង ដូចខាងក្រោម ៖

 

-កំណាត់ទី១ ៖ ទឹកបានហូរកាត់ថាច់តួផ្លូវអស់ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ។

 

-កំណាត់ទី២ ៖ ទឹកបានហូរដាច់តួផ្លូវអស់ប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕

photo 2023 09 23 09 20 27photo 2023 09 23 09 20 41photo 2023 09 23 09 20 45photo 2023 09 23 09 20 48photo 2023 09 23 09 20 50

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522