เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូនលោកស្រី Reehana នាយិកាប្រចាំតំបន់ Asia Pacificនៃមូលនិធិ IFAD និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែលរំលែក
CZ1A4969 Enhanced NR

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី Reehana នាយិកាប្រចាំតំបន់ Asia Pacificនៃមូលនិធិ IFAD និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី អំពីចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំ របស់ខ្លួនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍនៅតំបន់ជនបទ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកើតមាននៅតំបន់ជនបទ និងទិសដៅបន្តដែលក្រសួងអភិវឌ្ឍន៍ជនបទកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈការអនុត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយ IFAD។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ IFAD បន្តគាំទ្រក្នុងការពន្លឿនការងារអនុវត្តគម្រោង SAAMBAT ដើម្បីជួយឱ្យគម្រោងអាចបញ្ចប់បានទាន់ពេលវេលា និងគាំទ្របន្ថែមលើការពង្រឹង និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

លោកស្រី Reehana នាយិកាប្រចាំតំបន់ Asia Pacificនៃមូលនិធិ IFAD បានថ្លែងអំណរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកស្រី បានមានប្រសាសន៍ថា IFAD បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយ IFAD ក្នុងការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានភាពរីកចម្រើន តាមរយៈគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ លោកស្រី បានសម្តែងការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីប្រែក្លាយជនបទនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីវិល័យ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះលោកស្រី បានប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។

 

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិកា និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះលោកស្រីដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត៕

CZ1A4942 Enhanced NR scaled CZ1A4959 Enhanced NR scaled CZ1A4969 Enhanced NR scaled CZ1A4997 Enhanced NR scaled DSC 1491 Enhanced NR scaled DSC 1521 Enhanced NR scaled DSC 1578 Enhanced NR scaled DSC 1632 Enhanced NR DSC 1658 Enhanced NR scaled DSC 1689 Enhanced NR scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522