ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”
- ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១២:២០ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។
អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានចូលរួមផ្ដល់ធាតុចូល និងធ្វើការកែសម្រួលដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចឱ្យអនុវត្តសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ ក្រោយពេលដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ ស្របទៅនឹងគោលដៅនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងចូលរួមសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Tuesday morning, June 23, 2026 at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the draft “National Action Plan for Rural Water Supply, Sanitation, Hygiene 2026–2033,” with participation from the Permanent Secretary of State, Excellencies, ladies and gentlemen in leadership, and technical officials of the Ministry of Rural Development.
The meeting carefully examined and discussed the draft strategic plan prepared by the concerned working group, and also contributed inputs and made revisions so that this draft strategic plan will be comprehensive and can be implemented and successfully achieved with high effectiveness and legitimacy once issued for official use consistent with the targets of the National Policy on Rural Development 2025–2035 and contributing to the realization of Phase I of the Royal Government’s Pentagonal Strategy under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
