เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៥ខ្សែ នៅក្នុងខេត្តកំពង់ចាម និងក្នុងខេត្តក្រចេះ

ចែលរំលែក
1 2

[English Below] ខេត្តកំពង់ចាម-ក្រចេះ៖ នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦  ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ខ្សែ ក្នុងនោះ នៅក្នុងខេត្តកំពង់ចាម ចំនួន ២ខ្សែ និងនៅក្នុងខេត្តក្រចេះ ចំនួន ៣ខ្សែ ដូចខាងក្រោម៖

 

ខ្សែទី១៖ ឈ្មោះផ្លូវ ទួលប្រាក់-សូភាស ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៩,៨៨២គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅកាន់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៦៦គ្រួសារ  ស្មើនឹង ៨ ៤៧៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៥ ៤៦៩គ្រួសារ ស្មើនឹង ១៦ ៥៦៣នាក់។  ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន  (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី (ADB)។

 

ខ្សែទី២៖ ឈ្មោះផ្លូវ ប៉ប្រក-ទ័ព ជាផ្លូវក្រាលបេតុ និងក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែងសរុប ៥,៤៧គ.ម. មានទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ទៅកាន់ភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៥៤៣គ្រួសារ  ស្មើនឹង ២ ៤២៩នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៣៤៩៤គ្រួសារ ស្មើនឹង ១២ ៦១៣នាក់។  ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កំពង់អនុវត្តន៍ក្នុងឆ្នាំ២០២៦ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាព ៥៥% ក្នុងក្របខ័ណ្ឌគម្រោង ពិពិធកម្មវិស័យកសិកម្មកម្ពុជា  (CASDP)  ហិរញ្ញប្បទានពីធនាគារពិភពលោក( WB)។

 

ខ្សែទី៣៖ ឈ្មោះផ្លូវ ព្រែកប្រសព្វលើ-កំពែង ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៤,២០ គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រែកប្រសព្វលើ  ទៅកាន់ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣ ១៤៥គ្រួសារ  ស្មើនឹង ១៦ ៩៨៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១ ៤៥៤គ្រួសារ ស្មើនឹង ៧ ៨៥១នាក់។  ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្រេចបាន ៩៨,៨៦% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

 

ខ្សែទី៤៖ ឈ្មោះផ្លូវ ថ្មរាប-ទួលខ្នុរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,៧០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិថ្មរាប ឃុំព្រែកប្រសព្វ ទៅកាន់ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២១២គ្រួសារ  ស្មើនឹង ១ ១៤៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១៣២គ្រួសារ ស្មើនឹង ៧១២នាក់។  ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៨៧%។

 

ខ្សែទី៥៖ ឈ្មោះផ្លូវ ចង្រ្កង់-ថ្មគ្រែ ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,១០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិចង្ក្រង់ ឃុំចង្រ្កង់ ទៅកាន់ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១១០គ្រួសារ  ស្មើនឹង ១១ ៩៣៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤២០គ្រួសារ ស្មើនឹង ២ ២៦៨នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៩៦,៧៣% ។

ផ្លូវទាំង ៣ខ្សែនៅក្នុងខេត្តក្រចេះនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់ (RCIP) ហិរញ្ញប្បទានពី ធនាគារពិភពលោក (WB)។

 

ក្នុងឱកាសពិនិត្យគុណភាពផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕

 

Kampong Cham–Kratie: On Wednesday, 1 April 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leadership from the Ministry led technical officials of the Ministry and the Provincial Departments of Rural Development to inspect five rural roads in Kampong Cham Province and Kratie Province as follows:

 

Road 1: Tuol Prak–Sopheap road, a double-bituminous surface treatment (DBST) road, length 9.882 km, width 5 m, connecting Tuol Prak Village, Ta Ong Commune, Chamkar Leu District, to Sopheap Village, Sopheap Commune, Steung Trang District, Kampong Cham Province with direct beneficiaries of 2,166 households (8,476 people) and indirect beneficiaries of 5,469 households (16,563 people). The road is constructed by the Ministry of Rural Development in 2022 under the Climate-Friendly Agribusiness Value Chains (CFAVC) Project, financed by the Asian Development Bank (ADB).

 

Road 2: Poprak–Teap road, a mix of laterite and DBST surfacing, total length 5.47 km, width 6 m, connecting Poprak Village, Sopheap Commune, Steung Trang District, to Teap Village, Sopheap Commune, Steung Trang District, Kampong Cham Province with the direct beneficiaries of 543 households (2,429 people) and the indirect beneficiaries of 3,494 households (12,613 people). Implemented by the Ministry of Rural Development, under construction in 2026, currently 55% complete, within the Cambodia Agriculture Sector Diversification Project (CASDP), financed by the World Bank (WB).

 

Road 3: Prek Prasap Leu–Kompaeng road, DBST, length 14.20 km, width 6 m, connecting Prek Prasap Leu Village to Kompaeng Village, Prek Prasap Commune, Prek Prasap District, Kratie Province with the direct beneficiaries of 3,145 households (16,983 people) and the indirect beneficiaries: 1,454 households (7,851 people). Constructed by the Ministry of Rural Development, 98.86% complete, with completion expected soon.

 

Road 4: Thmar Reab–Tuol Khnaor road, DBST, length 4.70 km, width 6 m, connecting Thmar Reab Village, Prek Prasap Commune, to Soub Krom Village, Soub Commune, Prek Prasap District, Kratie Province with the direct beneficiaries of 212 households (1,144 people) and indirect beneficiaries

Of 132 households (712 people). Construction commenced in late 2024 by the Ministry of Rural Development; progress stands at 87%.

 

Road 5: Changkrang–Thma Kreae road, DBST, length 11.10 km, width 6 m, connecting Changkrang Village, Changkrang Commune, to Upper Thma Kreae Village, Thma Kreae Commune, Chetr Borei District, Kratie Province with the direct beneficiaries of 2,110 households (11,934 people) and indirect beneficiaries of 420 households (2,268 people). Construction commenced in late 2024 by the Ministry of Rural Development; progress stands at 96.73%.

 

The three roads in Kratie Province fall under the Rural Connectivity Improvement Project (RCIP), financed by the World Bank (WB).

 

During the inspection, the Minister instructed technical consultants and on-site contractors to strictly adhere to technical standards and to expedite construction in accordance with contractual commitments, so that the roads can serve local communities effectively and for the long term.

1 2 2 2 3 2 4 2 5 2 6

7
default
8
default
9
default
10
default

DSC 5253 DSC 5261 DSC 5270 DSC 5273

DSC 5274
default
DSC 5275
default

DSC 5281 DSC 5284 DSC 5289 DSC 5292 DSC 5319 DSC 5323 DSC 5327

DSC 5328
default
DSC 5329
default

DSC 5337 DSC 5343 DSC 5348 DSC 5354 DSC 5360 DSC 5362 DSC 5365

DSC 5366
default

DSC 5368 DSC 5377 DSC 5388 DSC 5390

DSC 5391
default
DSC 5392
default

DSC 5393

DSC 5394
default
DSC 5395
default

DSC 5404 DSC 5406 DSC 5412 DSC 5417 DSC 5420 DSC 5434 DSC 5443 DSC 5450 DSC 5464 DSC 5466

DSC 5467
default
DSC 5468
default
DSC 5469
default
DSC 5470
default
DSC 5471
default
DSC 5472
default
DSC 5475
default

DSC 5478 DSC 5481 DSC 5486 DSC 5490 DSC 5497 DSC 5498

DSC 54100
default

DSC 54102

DSC 541001
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

404 Not Found

Not Found

The requested URL was not found on this server.

Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.