เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ជាមួយនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ក្នុងខេត្តព្រះវិហារ

ចែលរំលែក
DSC 4328

ខេត្តព្រះវិហារ៖ នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ជាមួយនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ប្រតិភូអញ្ជើញរួមដំណើរក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ រួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, និងលោក លោកស្រីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង ២៥រាជធានី-ខេត្ត។

 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ ដោយបានបញ្ជាក់ជូនប្រតិភូទាំងអស់ឱ្យជឿទុកចិត្តលើកងកម្លាំងដែលឈរជើងជួរមុខ ហើយកងកម្លាំងប្ដេជ្ញាតស៊ូយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរ។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងជួរមុខ គ្រប់លំដាប់ថ្នាក់ទាំងអស់។ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរដោយស្មោះ និងការដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរយុទ្ធជន និងបងប្អូនកងទ័ពជួរមុខទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង និងប្តេជ្ញាចិត្តខ្ពស់បន្តរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការពារសុខសន្តិភាពជូនមាតុភូមិ ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ការចូលរួមចំណែកក្នុងពេលនេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានរួចជាស្រេចក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យរឹងមាំ និងកាន់តែខ្លាំងក្លាបំផុត ព្រមទាំងគាំទ្រដល់ការត្រៀមរៀបចំខ្លួន ២៤ម៉ោង លើ ២៤ម៉ោង ក្នុងការវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន និងសម្រាប់បណ្តាខេត្តដែលនៅជិតព្រំដែនត្រៀមជម្លៀសប្រជាជនចេញមកតំបន់មានសុវត្ថិភាព ជាមួយការដោះស្រាយស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ។ លើសពីនេះទៅទៀត ក្នុងនាមកូនខ្មែរគ្រប់រូបដែលជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង ទាំងស្មារតី សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងនាពេលនេះ៕

1 12 scaled 2 11 scaled 3 7 scaled DSC 3925 scaled DSC 4084 scaled DSC 4097 scaled DSC 4100 scaled DSC 4102 scaled DSC 4107 scaled DSC 4108 scaled DSC 4114 scaled DSC 4117 scaled DSC 4120 scaled DSC 4123 scaled DSC 4133 scaled DSC 4139 scaled DSC 4153 scaled DSC 4237 scaled DSC 4239 scaled DSC 4241 scaled DSC 4270 scaled DSC 4271 scaled DSC 4305 scaled DSC 4323 scaled DSC 4328 scaled DSC 4335 scaled DSC 4346 scaled DSC 4373 scaled DSC 4395 scaled DSC 4412 scaled DSC 4420.1.1 scaled DSC 4420.3 scaled DSC 4420.4 scaled DSC 4420.5 scaled DSC 4420.6 scaled DSC 4420.7 scaled DSC 4420.8 scaled DSC 4420.9 scaled DSC 4420.10 scaled DSC 4420.11 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522