เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
10 9

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ទទួលបន្ទុកកម្មវិធីទី៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

យោងតាមការធ្វើបទបង្ហាញដោយនាយកដ្ឋានជំនាញ សរបញ្ជាក់ឱ្យឃើញថា ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសក្ដិសិទ្ធិភាព, ប្រសិទ្ធភាព,គណនេយ្យភាព និងតម្លាភាព នៃការអនុវត្តថវិកាកម្មវិធី ដើម្បីពង្រឹងស្ថាប័ន ធានាប្រសិទ្ធភាពនៃអភិបាលកិច្ច ក្នុងការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តផែនការ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៤នេះ កម្មវិធីទី៤ សម្រេចលទ្ធផលបានប្រមាណ ៩៨% ខណៈក្នុងឆ្នាំ២០២៣ សម្រេចលទ្ធផលបាន ៩៦% ។

 

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចដែលក្រសួងប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមលើឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ក្នុងសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនថ្នាក់ដឹកនាំទាំងអស់ បន្ដខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីគោលការណ៍ពង្រឹងគុណភាព ៧០% និងពង្រីកវិសាលភាព ៣០% ដោយផ្ដោតលើការធ្វើកំណែទម្រង់ ៣ប្រភេទ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

1 8 2 8 3 9 4 8 5 9 6 10 7 10 8 9 9 8 10 9 CZ1A4700 CZ1A4703

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522