เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញើញពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ នៅក្នុងខេត្តក្រចេះ

ចែលរំលែក
7 5

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុក ឃុំ ភូមិ បានអញើញពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានស្នើសុំតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដូចខាងក្រោម៖

 

ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។

ខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

 

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែម និងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការដើម្បីស្ថាបនាលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ៕

1 scaled 7 1 scaled 7 2 scaled 7 3 scaled 7 4 scaled 7 5 scaled 7 6 scaled

8 1
DCIM103MEDIADJI_0585.JPG
8 2
DCIM103MEDIADJI_0574.JPG
8 3
DCIM103MEDIADJI_0575.JPG
8 4
DCIM103MEDIADJI_0577.JPG
8 5
DCIM103MEDIADJI_0579.JPG
8 6
DCIM103MEDIADJI_0580.JPG
8 7
DCIM103MEDIADJI_0581.JPG
8 8
DCIM103MEDIADJI_0583.JPG

9 1 scaled 9 2 scaled

10 1
DCIM103MEDIADJI_0591.JPG
10 2
DCIM103MEDIADJI_0593.JPG
10 3
DCIM103MEDIADJI_0594.JPG

10 4 scaled 10 5 scaled 10 6 scaled

11 1
DCIM103MEDIADJI_0620.JPG
11 2
DCIM103MEDIADJI_0597.JPG
11 3
DCIM103MEDIADJI_0603.JPG
11 4
DCIM103MEDIADJI_0618.JPG
DJI 0600
DCIM103MEDIADJI_0600.JPG
DJI 0610
DCIM103MEDIADJI_0610.JPG
DJI 0612
DCIM103MEDIADJI_0612.JPG
DJI 0616
DCIM103MEDIADJI_0616.JPG

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522