เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន ពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោមនៅស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ

ចែលរំលែក
1 6

ខេត្តព្រៃវែង និងស្វាយរៀង  ៖ នាព្រឹកថៃ្ងអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន ១កន្លែងមានប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 

សូមបញ្ជាក់ថា ៖ ស្ពាននេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពទ្រុឌទ្រោម និងមានមានប្រជាពលរដ្ឋចំនួន ៥ភូមិ ឆ្លងកាត់ស្ពាននេះជាអចិន្រ្ដៃយ៍ គឺភូមិទួលវិហារ ភូមិរបោះព្រីង ភូមិក្តីស្លា ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ សម្រាប់ក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលាបឋមសិក្សាស្វាយយា និងអនុវិទ្យាល័យកៀនតាស៊ីវ អ្នកជំងឺទៅមន្ទីរពេទ្យ កម្មករទៅធ្វើការនៅរោងចក្រនិងការធ្វើចរាចរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានាក្នុងខេត្តផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សា ដើម្បីមានលទ្ធភាពសាងសង់ជាស្ពាន ឬជាទំបន់បង្ហៀរ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕

1 6 scaled 2 6 scaled 4 5 scaled 5 5 scaled 6 5 scaled 7 5 scaled 8 6 scaled

DJI 0851 scaled
default
DJI 0854 scaled
default
DJI 0861 scaled
default

1 5 1 scaled 2 5 scaled 3 4 scaled 4 4 scaled 5 4 scaled 51 2 scaled 6 4 scaled 7 4 scaled 8 5 scaled 10 4 scaled 11 5 scaled 12 5 scaled 13 6 scaled

DJI 0871 scaled
default
DJI 0882 scaled
default
DJI 0893 scaled
default
DJI 0900 scaled
default
DJI 0906 scaled
default
DJI 0912 scaled
default
DJI 0915 scaled
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

File not found.