เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងស្នើសុំអភិវឌ្ឍជាភូមិគំរូគន្លឹះ

ចែលរំលែក
2

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យស្ថានភាព ភូមិល្វា ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានស្នើសុំដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះ។ ភូមិល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ភូមិនេះ មានផ្ទៃដីសរុប ៥៦៤ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ធ្វើកសិកម្ម ៦៤ហិកតា, ដីសហគមន៍ ជាង ១ហិកតា និងផ្ទៃដីលំនៅដ្ឋាន ៤៦០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៦៩ខ្នង សើ្មនឹង ៦១៦គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន សាលារៀន, មណ្ឌលសុខភាព, ផ្សារ, មជ្ឈមណ្ឌលពហុបំណងភូមិ, មានខ្សែផ្លូវខ្វាត់ខ្វែង, មានប្រឡាយ ៣ខ្សែ ប្រវែងសរុប ២,៦គីឡូម៉ែត្រ និងនៅជាប់ស្ទឹងមង្គលបុរី ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បង្កលក្ខណៈដល់កសិករអាចធ្វើស្រែបាន ២ដង ឬ៣ដង ក្នុង១ឆ្នាំ។

សូមជម្រាបជូនផងដែរថា ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន ២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕

1 scaled 2 scaled 3 scaled 4 1 scaled 5 scaled 6 scaled 7 scaled 8 scaled 9 scaled

DJI 0232 scaled
default
DJI 0234 scaled
default
DJI 0238 scaled
default
DJI 0242 scaled
default
DJI 0246 scaled
default

DJI 0518 scaled DSC 2498 scaled DSC 2499 scaled DSC 2512 scaled DSC 2520 scaled DSC 2525 scaled DSC 2533 scaled DSC 2548 scaled DSC 2552 scaled DSC 2561 scaled DSC 2571 scaled DSC 2578 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522