เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom) ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែលរំលែក
photo 2024 06 25 17 13 54 3

រាជធានីភ្នំពេញ÷ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom)  ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់របស់ការិយាល័យ ADB ប្រចាំនៅកម្ពុជា និងតំណាងក្រុមការងារមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីបញ្ហាការងារប្រឈមនានា និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃប្រសិទ្ធភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហាទី៣។

 

សូមបញ្ជាក់ផងដែរបច្ចុប្បន្ន គម្រោងបាន និងកំពុងដំណើរការអនុវត្តដោយរលូន លើការកែលម្អផ្លូវជនបទពីក្រួសក្រហម ទៅជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ប្រវែងសរុប ៣៦៣,៦ គ.ម នៅក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ដែលវឌ្ឍនភាពសម្រេចបានចំនួន ៩៨% ធៀបនឹងរយៈពេលគម្រោងប្រើប្រាស់អស់ចំនួន ៧៤,៤១%។

 

ក្រុមបេសកកម្ម ADB បានសម្តែងនូវការសប្បាយរីករាយជាមួយនឹងសមិទ្ធផល និងប្រសិទ្ធភាពកាដោយគម្រោងអាចនឹងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៤ ដែលលើសផែនការកំណត់ចំនួនមួយឆ្នាំ ៕

photo 2024 06 25 17 13 54 2 photo 2024 06 25 17 13 54 3 photo 2024 06 25 17 13 54 4 photo 2024 06 25 17 13 54 photo 2024 06 25 17 13 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522