เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ចែលរំលែក
photo 2024 12 27 18 46 54

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ដូង ប៊ុនធឿន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងតំណាងក្រសួង ស្ថាប័នប្រមាណ ១៦០រូប។

 

នៅក្នុងដំណើរការនៃកិច្ចប្រជុំខាងលើ គណៈកម្មាធិការបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ដោយមានគោលបំណងដូចខាងក្រោម ៖

១. លើកកម្ពស់កិច្ចការពារប្រធានទិន្នន័យ ដោយថ្លឹងថ្លែងអំពីតុល្យភាពនៃកិច្ចការពារសិទ្ធប្រធានទិន្នន័យ និងតម្រូវការរបស់បុគ្គលគ្រប់គ្រងទិន្នន័យក្នុងការធ្វើធុរកិច្ច ឬសកម្មភាពរបស់ខ្លួន

២. ធានាការធ្វើប្រព្រឹត្តិកម្មទិន្នន័យបុគ្គលដោយមានការទទួលខុសត្រូវ និងតម្លាភាព

៣. គ្រប់គ្រងការផ្ទេរទិន្នន័យបុគ្គលឆ្លងដែន ដោយធានានូវកិច្ចការពារសិទ្ធប្រធានទិន្នន័យ និង

៤. រួមចំណែកបង្កើតឧស្សាហកម្មថ្មីក្នុងបរិបទនៃសេដ្ឋកិច្ច និងសង្គមឌីជីថល៕

photo 2024 12 27 18 46 51 photo 2024 12 27 18 46 52 photo 2024 12 27 18 46 53 2 photo 2024 12 27 18 46 53 photo 2024 12 27 18 46 54

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522