เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំសរុបចំនួន ១៥ខ្សែ នៅខេត្តស្វាយរៀង

ចែលរំលែក
photo 2024 12 10 16 08 32

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំសរុបចំនួន ១៥ខ្សែ ដែលក្នុងនោះ ផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ប្រវែង ៤៥ ៩០០ម៉ែត្រ និងផ្លូវក្រាលក្រួស និងខ្សាច់ភ្នំ ចំនួន ១២ខ្សែ ប្រវែង ១១២ ៣០០ម៉ែត្រ ស្ថិតនៅស្រុករំដួល ស្វាយទាប ស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី២ តាមការស្នើសុំរបស់អ្នកទទួលការ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

photo 2024 12 10 16 08 32 2 photo 2024 12 10 16 08 32 3 photo 2024 12 10 16 08 32 4 photo 2024 12 10 16 08 32 5 photo 2024 12 10 16 08 32 6 photo 2024 12 10 16 08 32 7 photo 2024 12 10 16 08 32 8 photo 2024 12 10 16 08 32 9 photo 2024 12 10 16 08 32 photo 2024 12 10 16 08 33 2 photo 2024 12 10 16 08 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522