เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូ ចំនួនពីរគម្រោង ស្ថិតនៅក្នុងខេត្តកណ្តាល

ចែលរំលែក
photo 2025 05 28 11 31 37 6

ខេត្តកណ្តាល ៖ នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការ និងឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូ ចំនួនពីរគម្រោង ស្ថិតនៅក្នុងខេត្តកណ្តាល អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ប្រវែងសរុប ២ ១៧៥ម៉ែត្រ  (ខ្សែទី១ និងទី២ ប្រវែងសរុប ៧២៥ម៉ែត្រ ស្ថិតនៅភូមិឈូក និងភូមិសន្លុង ឃុំសន្លុង ខ្សែទី៣ ប្រវែង ៧០០ម៉ែត្រ នៅភូមិស៊ីធរលិច និងភូមិពង្រ ឃុំស៊ីធរ, និងខ្សែទី៤ ប្រវែង ៧៥០ម៉ែត្រ ស្ថិតនៅភូមិតាកែវ២ និងភូមិស្វាយមាស ឃុំវិហារសួគ៌) និងផ្លាកឈ្មោះផ្លូវចំនួន ៤កន្លែង ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់ ១០០%)

២. គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ១ ៩៦៣ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលថ្មម៉ិច ទទឹងម្ខាងៗ ០,៥ម៉ែត្រ សាងសង់លូអ៊ុយសងខាងផ្លូវ ប្រវែងសរុប ៩៨០ម៉ែត្រ (ម្ខាងៗប្រវែង ៤៨៥ម៉ែត្រ និងលូអ៊ុយ កាត់ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ) ព្រមទាំងផ្លាកឈ្មោះផ្លូវចំនួន ៣កន្លែង ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌, ភូមិឈូក ឃុំសន្លុង និងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់រយៈពេលធានាសុពលភាព)។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ ១០០% សម្រាប់គម្រោងទី១ និងបញ្ចប់រយៈពេលធានាសុពលភាព សម្រាប់គម្រោងទី២ តាមការពិនិត្យជាក់ស្តែងទៅលើទិដ្ឋភាពបច្ចេកទេស។ ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ អាជ្ញាធរភូមិ ឃុំ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវ និងលូទាំងនោះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវទាំងនោះអាចប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2025 05 28 11 31 35 2 photo 2025 05 28 11 31 35 3 photo 2025 05 28 11 31 35 photo 2025 05 28 11 31 36 2 photo 2025 05 28 11 31 36 3 photo 2025 05 28 11 31 36 4 photo 2025 05 28 11 31 36 5 photo 2025 05 28 11 31 36 6 photo 2025 05 28 11 31 36 7 photo 2025 05 28 11 31 36 8 photo 2025 05 28 11 31 36 9 photo 2025 05 28 11 31 36 10 photo 2025 05 28 11 31 36 11 photo 2025 05 28 11 31 36 photo 2025 05 28 11 31 37 2 photo 2025 05 28 11 31 37 3 photo 2025 05 28 11 31 37 4 photo 2025 05 28 11 31 37 5 photo 2025 05 28 11 31 37 6 photo 2025 05 28 11 31 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522