เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារជាមួយក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី ADB

ចែលរំលែក
photo 2024 12 23 12 21 31

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP III) ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ជួបប្រជុំបូកសរុបការងារ (ដោយផ្ទាល់នៅទីស្ដីការក្រសួង និងតាមប្រព័ន្ធនិម្មិត Zoom) ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ នៃការិយាល័យ ADB ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងចុងក្រោយ មុននឹងបិទបញ្ចប់គម្រោង។ ដោយសមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រួមមានក្រុមការងារគ្រប់គ្រងគម្រោង ក្រុមបេសកកម្ម ADB ក្រុមទីប្រឹក្សាបច្ចេកទេស ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៥ របស់គម្រោង សរុបចំនួន ៣១ នាក់។

 

ក្រុមបេសកកម្ម ADB បានសម្តែងនូវការកោតសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារគ្រប់គ្រងគម្រោង និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ រួមជាមួយក្រុមការងារក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ ដែលនាំឲ្យការអនុវត្តគម្រោង សម្រេចបានជោគជ័យ និងអាចបិទបញ្ចប់បានមុនផែនការរហូតដល់ទៅ ១ឆ្នាំកន្លះ៕

photo 2024 12 23 12 20 57 photo 2024 12 23 12 21 04 photo 2024 12 23 12 21 08 photo 2024 12 23 12 21 28 photo 2024 12 23 12 21 29 2 photo 2024 12 23 12 21 29 photo 2024 12 23 12 21 30 2 photo 2024 12 23 12 21 30 photo 2024 12 23 12 21 31

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522