เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) នៅខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2024 10 08 18 08 16

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោង RCIP ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) នៅខេត្តត្បូងឃ្មុំ  ចំនួន ៤ខ្សែ មានប្រវែងសរុប ៥៩.៦ គ.ម សម្រេចបានលទ្ធផលជារួមប្រមាណ ២០,៩៧% មានដូចខាងក្រោម៖

 

–  ខ្សែទី១ TBK 21 (ផ្លូវជាតិលេខ៧ – បង្គៅ – ចំបក់) ប្រវែង ១២,៧ គ.ម ស្ថិតនៅក្នុងឃុំទ្រៀក ស្រុកមេមត់ ជាលទ្ធផលសម្រេចបានប្រមាណ ៣,៥ %

–  ខ្សែទី២ TBK 18 (ព្រះពន្លា – ចំបក់) ប្រវែង ១២,៣ គ.ម ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក និងឃុំនាងទើត ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៣១ %

–  ខ្សែទី៣ TBK 27 (ប្រសែលើ – ចុងអូរ – រកាពប្រាំ) ប្រវែង ២៣,៤ គ.ម ស្ថិតនៅឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៧,៦២ %

–  ខ្សែទី៤ TBK 13 (រកាពប្រាំ – ក្បាលបឹងសេះ – គោកស្រុក) ប្រវែង ១១,២ គ.ម ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ និងឃុំគោកស្រុក ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៤៧ %។

 

បន្ទាប់ពីការចុះពិនិត្យវឌ្ឍនភាពរបស់គម្រោង RCIP ឯកឧត្តមបណ្ឌិត បានបន្ត ចុះពិនិត្យស្ថានភាពនៃការខូចខាតជាក់ស្តែងលើកំណាត់ខ្សែផ្លូវបេតុងមួយខ្សែ TB4 (បារាយណ៍-ស្ទឹងគគីរ-ភូមិទី៥) ប្រវែង ៩.៩៧ គ.ម របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) ហិរញ្ញប្បទានដោយ EDCF ស្ថិតក្នុងឃុំរការខ្នុរ និងឃុំឈូក ស្រុកក្រូចឆ្មារ ដែលរងការខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ៕

photo 2024 10 08 18 07 55 photo 2024 10 08 18 07 59 photo 2024 10 08 18 08 16 photo 2024 10 08 18 08 18 photo 2024 10 08 18 08 24 photo 2024 10 08 18 10 04 photo 2024 10 08 18 10 11 photo 2024 10 08 18 10 28 photo 2024 10 08 18 10 31 photo 2024 10 08 18 10 36

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522