เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2024 08 22 15 20 37

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖

 

– ថែទាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុប ៥២ ៧៣០ ម ទទឹងខ្នងលើ ៥ម ៥,៥ម ៦ម និង ៦,៥ម ស្ថិតក្នុងឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ឃុំពានី ឃុំរលាប្អៀរ និងឃុំជ្រៃបាក់ ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ

– ថែទាំផ្លូវក្រាលល្បាយក្រួស ចំនួន ១៥ខ្សែ ប្រវែងសរុប ១១៥ ១០០ម ទទឹងខ្នងលើ ៤ម ៥ម និង ៦ម ស្ថិតក្នុងឃុំក្រាំងល្វា ឃុំស្វាយជុក ឃុំគោកបន្ទាយ ឃុំតាំក្រសាំង ឃុំអភិវឌ្ឍន៍ ឃុំចោងម៉ោង ឃុំឈូកស ឃុំអណ្តូងស្នាយ និងឃុំទឹកហូត ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។

 

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវថែទាំផ្លូវជាលក្ខណៈប្រចាំខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាពរ៕

photo 2024 08 22 15 20 26 photo 2024 08 22 15 20 37 photo 2024 08 22 15 20 38 photo 2024 08 22 15 20 39 photo 2024 08 22 15 20 58 photo 2024 08 22 15 20 59 photo 2024 08 22 15 21 00 photo 2024 08 22 15 21 01 2 photo 2024 08 22 15 21 01

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522