เว็บหวยออนไลน์

ឯកឧត្ដម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៤ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តព្រៃវែង

ចែលរំលែក
photo 2025 02 24 13 19 57

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៤ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តព្រៃវែង។

 

ពិធីនេះត្រូវបានរៀបចំឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តព្រៃវែង ព្រមទាំងសិក្ខាកាមដែលបញ្ចប់ការសិក្សាឆ្នាំ២០២៤ និងសិក្ខាកាមឆ្នាំ២០២៥ សរុបចំនួន៦០ នាក់ ស្រី២២ នាក់ ។

 

សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ លើជំនាញអ៊ុតសក់-កែសម្ផស្ស ចំនួន១៥ នាក់ ស្រី១៥ នាក់ និងវគ្គកុំព្យូទ័ររដ្ឋបាល ចំនួន១៦ នាក់ ស្រី០៣ នាក់។ ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុងឆ្នាំ២០២៥នេះ លើជំនាញ លើជំនាញអ៊ុតសក់-កែសម្ផស្ស និងវគ្គកុំព្យូទ័ររដ្ឋបាល សរុបចំនួន៣៥ នាក់។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ សំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្ខាកាមទាំងអស់ដែលបាននិងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ដព្រៃវែង។

 

ឯកឧត្ដម អ៊ុក ពញ្ញា បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៤ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៥ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាឈ្វេងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ទាន់ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត៕

photo 2025 02 24 13 19 18 photo 2025 02 24 13 19 19 photo 2025 02 24 13 19 21 photo 2025 02 24 13 19 22 photo 2025 02 24 13 19 23 photo 2025 02 24 13 19 24 photo 2025 02 24 13 19 25 photo 2025 02 24 13 19 29 photo 2025 02 24 13 19 30 photo 2025 02 24 13 19 33 photo 2025 02 24 13 19 36 photo 2025 02 24 13 19 38 photo 2025 02 24 13 19 39 photo 2025 02 24 13 19 40 photo 2025 02 24 13 19 50 photo 2025 02 24 13 19 51 photo 2025 02 24 13 19 52 photo 2025 02 24 13 19 55 photo 2025 02 24 13 19 57 photo 2025 02 24 13 19 58

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522