เว็บหวยออนไลน์

ឯកឧត្ដម អ៊ិន ចន្ថា ជនបទ អញ្ជើញដឹកនាំ កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម -ទឹក -ជនបទ

ចែលរំលែក
photo 2025 03 28 11 03 27

រាជធានីភ្នំពេញ ៖  នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំ កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម -ទឹក -ជនបទ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសហប្រធានទាំង២ក្រសួងគឺ ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម និងរួមទាំងឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកានៃលេខាធិការដ្ឋានសរុបចំនួន ២០ រូប ស្រី១ រូប។

 

បន្ទាប់ពីលេខាធិការដ្ឋានបានធ្វើការបង្ហាញចំនួន ២ ទី១. អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពព្រមព្រៀងគ្នាអនុវត្តបន្ត ក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៦ ដែលមាន៤សកម្មភាពដែលត្រូវអនុវត្តទៅតាមពេលវេលាដែលបានគ្រោងទុកនិងឯកភាពគ្នា។ ទី២. សេចក្តីព្រាងសង្ខេបសកម្មភាពអន្តរាគមន៍ឆ្នាំ២០២៥។ ក្រោយពីបានស្តាប់បង្ហាញខាងលើរួចមកអង្គពិធីបានបើកឱ្យមានការពិភាក្សាលើកជាយោបល់ផ្សេងៗ។

 

យោងស្មារតីអង្គប្រជុំបានឯកភាពដាក់បញ្ចូលទីតាំងសហគមន៍ចំនួន ៤ ទីតាំង រួមមាន៖ ត្រាំកក់, សំបូរមានជ័យ, នាងអ៊ុំ , ទួលម្ទេសកង្ហត, ព្រែកពោធិ៍, និងបៃតងគោកស្រុក ស្ថិតក្នុងកញ្ចប់ទី១ ដែលត្រូវអន្តរាគមន៍តាមវិស័យ និងកញ្ចប់ទី២ និងជ្រើសរើពី៤ ទៅ ៥ ទីតាំងទៀតក្នុងនោះត្រូវបញ្ចូលតំណាក់ត្រយឹង  ស្ថិតក្នុងកញ្ចប់ទី២ ត្រូវអនុវត្តសិក្សាលទ្ធភាពបន្ថែមទៀត។  អង្គប្រជុំបានបង្ហាញសេចក្តីព្រាងបឋមរបៀបវារៈនិងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប, សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មុននឹងបញ្ចប់ឯកឧត្តមសហប្រធានពីក្រសួងធនធានទឹកនិងឧតុនិយម ធ្វើការសង្ខេបលទ្ធផល៖

១. ពង្រឹងការបេលវេលា និងថវិកា

២. របាយការណ៍ត្រូវធ្វើប្រចាំខែ មុន ១ អាទិត្យ ផ្ញើទៅលេខាធិការដ្ឋានដើម្បីបូកសរុប

៣. ឯកភាពពង្រាង ប្រជុំលើកទី៤ គ្រោងរៀបចំនៅថ្ងៃទី២៩/០៥/២០២៥

៤. ផែនការសកម្មភាពថវិកាឆ្នាំ២០២៥ ចែកជាកញ្ចប់ និងដឹកនាំដោយ  MAFF  ធ្វើការសិក្សាទីតាំងថ្មី

៦. ថវិកាប្រើប្រាស់ជាអន្តរាគមន៍តាមវិស័យ ត្រូវបញ្ចូលទៅក្នុងថវិកាជាតិ ដើម្បីបានប្រើប្រាស់

៧. ការរៀបចំផែនកា៣ឆ្នាំរំកិល ត្រូវពិនិត្យមាតិកា និងពិនិត្យកែសម្រួលប្រើ Trackchange, របាយការណ៍វឌ្ឍនភាព, ទស្សនទានផែនការយុទ្ធសាស្រ្តត្រី-វិស័យ ចេញមុនប្រជុំខែ៥។

photo 2025 03 28 11 03 27 photo 2025 03 28 11 03 28 2 photo 2025 03 28 11 03 28 photo 2025 03 28 11 03 29 photo 2025 03 28 11 03 30 2 photo 2025 03 28 11 03 30 photo 2025 03 28 11 03 31 photo 2025 03 28 11 03 32 photo 2025 03 28 11 03 33 photo 2025 03 28 11 03 34

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522