เว็บหวยออนไลน์

ឯកឧត្ដម អ៉ិន ចន្ថា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”

ចែលរំលែក
photo 2024 12 29 09 14 14 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី តំណាង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ អន្តរជាតិ នាយទាហាន នាយទាហានរង និងពលទាហានសរុបជាង ៤០០រូប ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន ថ្លែងសុន្ទរកថា ដោយលេីកយកសមិទ្ធផលសំខាន់ៗជាច្រេីនក្នុងរយៈពេលជាច្រេីនទសវត្សរ៍កន្លងមក ដែលបានប្រសូត្រចេញពីនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏វៀងវៃរបស់សម្តេចតេជោហ៊ុន សែន ជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ជាអតីតនាយករដ្ឋមន្រ្តី និងបានបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តមនាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនជាពិសេសប្អូនៗសិស្សានុសិស្សទាំអស់ស្វែងយល់ឱ្យច្បាស់ពីតម្លៃនៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ហេីយចូលរួមកសាងកម្ពុជាឱ្យសំបូរសប្បាយរុងរឿងជាបន្តទៀត៕

photo 2024 12 29 09 14 14 2 photo 2024 12 29 09 14 14 photo 2024 12 29 09 14 15 photo 2024 12 29 09 14 25 photo 2024 12 29 09 14 31 photo 2024 12 29 09 14 39 photo 2024 12 29 09 14 52 photo 2024 12 29 09 16 37 photo 2024 12 29 09 16 38

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522