เว็บหวยออนไลน์

ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូក្រសួងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពដែលពលីក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

ចែលរំលែក
6 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិនចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ត្រី ស៊ុន ផល្លា និងសពលោក វរសេនីយ៍ទោ ខេង ឆៃយុទ្ធ បម្រើការងារផ្នែកហោះហើរ កងហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅទីតម្កល់សពមូលដ្ឋានទ័ពអាកាស រាជធានីភ្នំពេញ ។

សូមរំលឹកថា លោកឧត្ដមសេនីយ៍ត្រី ស៊ុន ផល្លា បានពលីក្នុងជន្មាយុ ៥២ឆ្នាំ និងលោក វរសេនីយ៍ទោ ខេង ឆៃយុទ្ធបានពលីក្នុងជន្មាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងពេលបំពេញបេសកកម្ម។

ឯកឧត្ដមរដ្ឋលេខាធិការ បានសម្ដែងនូវការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពទាំងពីរ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកទាំងពីរសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

1 2 2 2 3 2 4 2 5 2 6 2

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522