เว็บหวยออนไลน์

ឯកឧត្ដម អុិន ចន្ថា ដឹកនាំគណ:កម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃផ្លូវនៅខេត្តប៉ៃលិន

ចែលរំលែក
photo 2024 12 16 16 13 33

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងរួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអញ្ជើញទៅត្រួតពិនិត្យនិង វាយតម្លៃការងារថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយថ្មភ្នំមានប្រវែងសរុប ១០ ៩០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ២កន្លែង និងលូមូលមុខពីរចំនួន ១កន្លែង ស្ថិតនៅសង្កាត់អូរតាវ៉ៅ ឃុំស្ទឹងកាច់ឃុំអូរអណ្តូងក្រុងប៉ៃលិន និងស្រុកសាលាក្រៅខេត្តប៉ៃលិន។

ផ្លូវទាំងពីរខ្សែនេះមាន ៖

-ខ្សែទី១ ៖ ផ្លូវភ្នំជ្រូក សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនមាន ប្រវែង ៥៤០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០២ម៉ែត្រ សាងសង់លូមុខមួយចំនួន ១កន្លែង ។

-ខ្សែទី២ ៖ ជាផ្លូវលេខ៥២ ភូមិបឹងប្រលិត ឃុំស្ទឺងកាច់ និងឃុំអូរអណ្តូងស្រុកសាលាក្រៅខេយ្តប៉ៃលិន។

 

ឯកឧត្ដម អុិន ចន្ថា បានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ  ប្រធានភូមិ និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋនៅទីនោះ ។

 

បន្ទាប់ពីបានត្រួតពិនិត្យរួចមកគណៈកម្មការអន្តរក្រសួងបានសម្រេចទទួលយកផ្លូវទាំង ២ខ្សែតាមសំណូមពរអ្នកទទួការ ៕

photo 2024 12 16 16 13 01 photo 2024 12 16 16 13 03 photo 2024 12 16 16 13 05 photo 2024 12 16 16 13 07 photo 2024 12 16 16 13 11 photo 2024 12 16 16 13 13 photo 2024 12 16 16 13 14 photo 2024 12 16 16 13 15 photo 2024 12 16 16 13 17 photo 2024 12 16 16 13 24 photo 2024 12 16 16 13 27 photo 2024 12 16 16 13 28 photo 2024 12 16 16 13 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522