เว็บหวยออนไลน์

ឯកឧត្ដម ហួត  សារឹម អញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម

ចែលរំលែក
photo 2024 08 15 14 50 57

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៏ ១១កើត ខែស្រាពណ៍  ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥  ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  អមដំណើរដោយមន្ត្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ ក្រោមអធិបតីភាព  ឯកឧត្ដមបណ្ឌិត ចាន់ យុត្ថា  រដ្ឋលេខាធិការ និងប្រធានក្រុមការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងធនធានទឹក និងឧតុនិយម  ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលមកពីស្ថាប័នជាតិ និងដៃគូពាក់ព័ន្ធផងដែរ។

 

សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ  ដើម្បីឲ្យការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងធនធានទឹក និងឧតុនិយម កាន់តែប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់បាននៅឆ្នាំ២០២៥ ខាងមុខនេះ។

photo 2024 08 15 14 50 55 photo 2024 08 15 14 50 57 photo 2024 08 15 14 50 58

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522