เว็บหวยออนไลน์

ឯកឧត្ដម ហុង ឡុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី

ចែលរំលែក
photo 2024 12 06 11 19 53 3

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ហុង ឡុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ខ័ណ្ឌ ចំណាន អភិបាលរង នៃគណ:អភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ២០រូប ស្រ្តី ៣រូប។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីរួចមកឯកឧត្ដម ហុង ឡុង បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលធ្វើសម្រេចបាននូវសមិទ្ធផលជាច្រើន និងបានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គពិធីទាំងមូល ។

 

ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ដើម្បីលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែល្អប្រសើរឡើង និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរួមគ្នាលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ ៕

photo 2024 12 06 11 19 51 2 photo 2024 12 06 11 19 51 photo 2024 12 06 11 19 52 2 photo 2024 12 06 11 19 52 photo 2024 12 06 11 19 53 2 photo 2024 12 06 11 19 53 3 photo 2024 12 06 11 19 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522