เว็บหวยออนไลน์

ឯកឧត្ដម ហុង ឡុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទ

ចែលរំលែក
photo 2025 04 04 08 32 41

ខេត្តរតនគិរី៖ នាថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤  ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ឯកឧត្ដម ហុង ឡុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តរតនគិរី ។

 

កិច្ចប្រជុំនេះ មានការចូលរួមពី លោក ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប ១៧រូប ។

 

បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី១  និងទិសដៅការងារបន្ត របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមតិរបស់ ឯកឧត្តម ម៉ា វិចិត្រ រួចមក ឯកឧត្ដម  ហុង ឡុង  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គពិធីទាំងមូល និងបានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងបានឯកភាពលើរបាយការណ៍ ដែលមន្ទីរសម្រេចបាន ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2025 04 04 08 32 39 photo 2025 04 04 08 32 41 photo 2025 04 04 08 34 08 photo 2025 04 04 08 34 09 2 photo 2025 04 04 08 34 09 photo 2025 04 04 08 34 11 2 photo 2025 04 04 08 34 11 photo 2025 04 04 08 34 12 2 photo 2025 04 04 08 34 12 photo 2025 04 04 09 57 30 2 photo 2025 04 04 09 57 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522