เว็บหวยออนไลน์

ឯកឧត្ដម សុខ ម៉េង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤ – ២០២៨

ចែលរំលែក
photo 2024 11 28 13 47 43

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤ – ២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។

photo 2024 11 28 13 47 42 photo 2024 11 28 13 47 4329

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522