เว็บหวยออนไลน์

ឯកឧត្ដម សាន វិសាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ គីឡូម៉ែត្រ នៅខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្ដាល៖  នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និង ឯកឧត្តម លី សារុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និង មន្រ្តីបច្ចេកទេស (គ.ត.វ) បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ ១ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិពង្រ ទៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

នាឱកាសចុះបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ខាងលើ ឯកឧត្ដមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលតាមនៅសងខាងផ្លូវ ផងដែរ។

នាឱកាសដ៏មានតម្លៃនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

photo 2025 02 12 12 43 39 photo 2025 02 12 12 43 46 photo 2025 02 12 12 43 49 photo 2025 02 12 12 43 53 photo 2025 02 12 12 43 56 photo 2025 02 12 12 43 57 photo 2025 02 12 12 43 59 photo 2025 02 12 12 44 00 photo 2025 02 12 12 44 02 photo 2025 02 12 12 44 03 photo 2025 02 12 12 44 04 photo 2025 02 12 12 44 05 photo 2025 02 12 12 44 07

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522